ប្រវត្ដិ គំរោង

គំនិតនៃ ‘Digital Species’ គឺបង្កើតឡើងនូវទិន្នន័យប្រភេទឈើរបស់កម្ពុជា ដែលមាន លក្ខណៈងាយ ស្រួល សំរាប់អ្នកប្រើប្រាស់ ដែលរួមមាននូវចំណេះដឹង ដ៍ស៊ីជំរៅសំរាប់ ប្រភេទឈើនិមួយៗ និងអាច អោយគេធ្វើការស្វែងរកមើល និងកែតំរូវព័ត៌មាន ។ បើ ប្រៀបធៀបទៅនឹងឯកសារ ដែលបានបោះពុម្ព កម្មវិធីកំព្យូទ័រនេះមាន ផ្ទុកនូវព័ត៌មានរស់ (living information)ដែលមានសក្ដានុពលសំរាប់ការ ផ្សព្វផ្សាយ ថតចំលង កែតំរូវ និង ការធ្វើបច្ចុប្បន្នភាព (updating) ។ ស៊ីឌីនៃ ‘Digital Species’ ធ្វើអោយ មាន ភាពងាយស្រួល សំរាប់ការ ផលិតឡើងវិញ និងសន្សំសំចៃ ដូចនេះធ្វើអោយវាមានភាពងាយ ស្រួលក្នុង ទទួលយកនូវចំនេះដឹង សំរាប់សិស្ស និសិ្សត សាស្ដ្រាចារ្យ វិទ្យាស្ថានស្រាវជ្រាវ រដ្ឋបាល ស្ថាប័នរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិល ។

ការអភិវឌ្ឍន៍ ‘Digital Species’ បានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ 2003ដែលមាន លក្ខណៈជា ការងារ សារណាបទ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃមហាវិទ្យាល័យវិទ្យាសាស្ដ្រ ព្រៃឈើ ក្នុង រាជធានីភ្នំពេញ និងត្រូវបានគាំទ្រ ដោយសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ ( German Development Service or DED) ។ សារណាបទ ដែលមានចំណងជើងថា ការអភិវឌ្ឍន៍នៃទិន្នន័យឌីជីថលនៃប្រភេទរុក្ខជាតិ ព្រៃឈើ របស់ប្រទេស កម្ពុជា "ត្រូវបាន ស្នើរសុំដោយលោក សំអឿន សូធារ៉ូ នៅក្នុងខែ សីហា ឆ្នាំ 2004 ក្រោមការដឹកនាំរបស់ លោក វន មុនិន្ទ(ព្រឹទ្ធបុរស នៃមហាវិទ្យាល័យវិទ្យាសាស្ដ្រព្រៃឈើ) និងដោយមាន លោក សូ ធា (គំរោងគ្រាប់ពូជឈើ នៅកម្ពុជា CTSP/DANIDA) លោក វ៉ា សុភ័ក្រតារា(សាស្ដ្រា ចារ្យ នៃមហា វិទ្យាល័យ វិទ្យាសាស្ដ្រព្រៃឈើ ) និងលោក Jens Richter (ទីប្រឺក្សា អង្គការ DED ប្រចាំនៅមហាវិទ្យាល័យ វិទ្យាសាស្ដ្រ ព្រៃឈើ ) ។ ការងារសារណា នាំមានការបង្កើត នូវគំរូនៃកម្មវិធី ‘Digital Species’ ដែលរួម បញ្ជូលនូវក្រដាសទិន្នន័យចំនួន 3ជាឧទាហរណ៍ ។ បន្ទាប់ពីការស្វែងរក ថវិកាអស់រយៈពេល 7 ខែ ស្ថានទូកអាល្លឺម៉ង់ប្រចាំនៅ ព្រះជាណា ចក្រ កម្ពុជា បានធ្វើការគាំទ្រ ការអភិឌ្ឍន៍នៃកម្មវិធីនេះបន្ដទៀត ដោយលោក សំអឿន សូធារ៉ូ ចាប់ពីខែ 05/2005 ទៅដល់ 12/2005 ( ជា ការងារពេញម៉ោង ដែលមានរយៈពេល 8 ខែ) ក្រោមមក កម្មវិធី ‘Digital Species’ ជំនាន់ទី ១ ត្រូវបានបញ្ចប់ ។ អង្គការសេវាកម្ម អភិវឌ្ឍន៍អាល្លឺម៉ង (DED) ធ្វើការគាំទ្រ ទាំងថវិការ និងបច្ចេកទេស សំរាប់ការប្រមូល ក្រដាសទិន្នន័យ ។ ចាប់ពីខែធ្នូ ឆ្នាំ 2005 ទៅដល់ ខែ ធ្នូ 2006 លោក Mathias Petri(ទីប្រឹក្សាអង្គការ DED ប្រចាំនៅមហាវិទ្យាល័យវិទ្យាសាស្ដ្រព្រៃឈើ) បានទទួលខុសត្រូវ ក្នុង ការដឹកនាំ រៀបចំ និងបញ្ចប់កម្មវិធីនេះ ដោយធ្វើការសហការជាមួយ លោក សំអឿន សូធារ៉ូ ដែលជាអ្នកសរសេរកម្មវិធី ។ ការប្រមូលក្រដាសទិន្នន័យ អាស្រ័យដោយមានការ សហការ រវាង មហាវិទ្យាល័យវិទ្យាសាស្ដ្រព្រៃឈើ នៃ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមហាវិទ្យាល័យព្រៃឈើ នៃសាលាជាតិកសិកម្មព្រែកលាប ហើយត្រូវបានបញ្ចប់នៅខែ តុលា ឆ្នាំ 2006 ។ ការប្រមូលទិន្នន័យរួមមាន :

· ការបង្កើតនូវប្រភពបញ្ចីរាយឈ្មោះ (សៀវភៅ ការបោះពុម្ពផ្សាយ CD-ROMs និងប្រភព ព័ត៌មានតាមអ៊ីធើណេត ) និងការប្រមូលនូវក្រដាសទិន្នន័យ ។

· ការប្រមូលទិន្នន័យ ដោយការបញ្ជូលព័ត៌មាន ទៅក្នុងក្រដាសប្រមូលទិន្នន័យ ។

· ការកែសំរួលទិន្នន័យ (ការប្រមូលផ្ដុំនូវទិន្នន័យពីឯកសារពិគ្រោះជាច្រើន នៅក្នុងអត្ថបទ តែមួយ) អាស្រ័យទៅតាមទំរង់របស់ទិន្នន័យ ។

· ក្រៅពីការប្រមូលទិន្នន័យ តារាងពាក្យបច្ចេកទេស ដែលទាក់ទងនឹងអេកូឡូស៊ី និងពាក្យ គន្លឹះផ្សេងៗ ទៀត ត្រូវបានបង្កើត និងបន្ថែមទៅក្នុងស៊ីឌី ។

· ជាចុងក្រោយអង្គការ DED អាចធ្វើការផលិតនូវ ‘Digital Species’ ជំនាន់ទីមួយ (150 ស៊ីឌី) និងធ្វើការចេញអោយប្រើប្រាស់នូវកម្មវិធីនេះជាលើកដំបូង ។
ក្នុងការឆ្លើយតបទៅនឹងភាពជោគជ័យ នៃជំនាន់ទី មួយ របស់ Digital Species និង ការដឹង គុណដល់ ការគាំទ្រ ផ្នែកថវិការ និងអ្នកជំនាញ បច្ចេកទេសនៃ អង្គការ DED, INWENT ស្ថានទូកអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និង សេវា កម្មអ្នកជំនាញ ការអាល្លឺម៉ង់(German Senior Expert Service) ក្រុមអ្នកអភិវឌ្ឍបានបន្ដការងារ របស់ពួកគេ ដើម្បី សំរេចនូវជំនាន់ទីពីរ របស់ Digital Species ។ ក្នុងកំឡុងនៃការបំពេញការងារ នៅឆ្នាំ 2007 ការកែលំអរសំខាន់ៗ ត្រូវបានធ្វើឡើង ដូចជាការ បង្កើន នូវចំនួន ក្រដាសទិន្នន័យ និងព័ត៌មាន និងការផលិតជា លើកដំបូងបំផុត នូវកម្មវីធីជាភាសារខ្មែរ ។

ទោះបីយ៉ាងណា កម្មវិធីជំនាន់ថ្មីនេះ បានបំពេញនូវគោលដៅនៃការផ្សព្វផ្សាយ និងជា ឧបករណ៍ ដែលមានភាព ប្រែប្រួលទៅតាមស្ថានភាព ហើយប្រភពនៃព័ត៌មានគឺនៅផ្សា ភ្ជាប់ទៅ នឹងគំនិតនៃគំរោង ដែលមានភាពរស់រវើក “living project” និងបន្ដរស្វែរកនូវ ព័ត៌ មានច្រើនទៀត និងធ្វើការកែលំអរ សំរាប់អនាគត ។ នៅកំឡុងពេលនេះ រាល់មតិរិះគន់កែ លំអរ និងការចូលរួមត្រូវបានស្វាគមន៍ !

ទាញយក​កម្មវិធី ប្រភេទឌីជីថល​​ជំនាន់ទី២​ ចុចត្រង់នេះ